Work Text:
Zhan Xuan តែងតែមានបំណងចង់មកកម្សាន្តប្រទេសបារាំងជាយូរណាស់មកហើយ បន្ទាប់ពីទទួលបានវិសមកាលចំនួន10ថ្ងៃក្រោយបញ្ចប់ Project ការងារដ៏ធំរបស់គាត់ Zhan Xuan មិនស្ទាក់ស្ទើរឡើយក្នុងការកក់សំបុត្រមកលេងប្រទេសបារាំងមួយអាទិត្យពេញភ្លាម.
ថ្ងៃដំបូងដែលមកដល់, ទីក្រុងប៉ារីសនៅពេលរសៀលពិតជាមានសម្លេងលឺខ្លាំងជាងការរំពឹងទុករបស់ Zhan Xuan។ សម្លេងជាច្រើនបានបន្លឺឡើងពីលើគ្នាទៅវិញទៅមកចេញពីមនុស្សគ្រប់ទីកន្លែង សម្លេងសម្រិបជើងបន្លឺឡើងពេញផ្លូវថ្ម សម្លេងកាមេរ៉ាចុចមិនឈប់ពីអ្នកទេសចរណ៍គ្រប់ទិសទី..វាមានអារម្មណ៍រស់រវើកដូចជាក្នុងក្តីស្រមៃ បន្ទាប់ពីធ្វើការយ៉ាងហត់នឿយអស់រយៈពេលជាច្រើនសប្តាហ៍នៅឯប៉េកាំង ដំណើរកម្សាន្តនេះគួរតែអាចចាត់ទុកថាជាអំណោយសម្រាប់ខ្លួនគាត់។
Zhan Xuan បានឈរមួយសន្ទុះនៅខាងក្រៅទីធ្លានៃសារមន្ទីរ Louvre ដៃម្ខាងកាន់ទូរស័ព្ទរបស់គាត់ ដៃម្ខាងទៀតដាក់ក្នុងហោប៉ៅ។ Zhan Xuan ហៀបនឹងដើរទៅមុខដើម្បីចូលទស្សនាខាងក្នុងសារមន្ទីរ
តែក៏ប្រទះនឹងរបាំងត្រូវបានដាក់នៅជិតច្រកចូល។សន្តិសុខឈរនៅនឹងកន្លែង មានការការពារយ៉ាងតឹងរឹងដោយរក្សាមនុស្សឱ្យនៅឆ្ងាយ។ នៅពីក្រោយពួកគាត់,មានរៀបចំ ភ្លើង កាមេរ៉ា និងក្រុមមនុស្សមួយក្រុមដែលកំពុងរៀបចំការងារថតយ៉ាងមម៉ាញឹក។
"គេកំពុងថតPhotoshoot អីចឹងឬ?" Zhan Xuan អើតកបន្តិច ព្យាយាមមើល។ ដំបូងឡើយ អ្វីដែលគាត់បានឃើញត្រឹមតែជាបំណែកដៃអាវមួយប៉ុណ្ណោះ។ ដៃដែលពាក់ស្រោមដៃទាំងសងខាងកំពុងកែសម្រួល
សក់ខ្មៅរលាស់ ភ្លឺចែងចាំងនៅក្រោមពន្លឺព្រះអាទិត្យ។មួយសន្ទុះ តារាម៉ូដែលនោះបានបោះជំហានមកមុខ។គាត់ស្លៀកពាក់ខ្មៅដែលសមឥតខ្ចោះនឹងដងខ្លួនរបស់គាត់ គាត់មានរាងខ្ពស់ស្តើថ មុខមាត់ភ្លឺថ្លាប៉ុន្តែដូចជានឿយហត់បន្តិចក្រោមពន្លឺថ្ងៃ។
"ស្អាតណាស់~" Zhan Xuan លាន់មាត់ រួចក្រឡេកមើលឆ្វេងស្តាំឃើញថា មនុស្សនៅជុំវិញគាត់ បានផ្អៀងទៅមុខ អ្នកខ្លះលើកទូរស័ព្ទរបស់ពួកគេឱ្យខ្ពស់ចាប់យករូបថតរបស់តារាម៉ូដែលនោះ ប៉ុន្តែមុនពេលគាត់អាចមើលឃើញកាន់តែច្បាស់ ក៏មាននរណាម្នាក់ដែលមើលទៅដូចជាMake up artist បានមកពនិត្យមើលតារាម៉ូដែលធ្វើអោយគាត់មើលលែងឃើញ។
“ ប្រហែលជាត្រូវ ចាំចូលមើលថ្ងៃផ្សេងហើយ” Zhan Xuan ដកដង្ហើមចេញស្រាលៗ ក្រវីក្បាលរួចញញឹមបន្តិច មុននឹងចាកចេញពីសារមន្ទីរLouvre ទៅគោលដៅបន្ទាប់របស់គាត់សិន។
——————
"លើកចង្ការបស់ទ្រង់ឡើង"
"ភ្នែករបស់ទ្រង់សុំឱ្យស្រទន់ជាងនេះបន្តិច"
"ល្អៗៗ បែបហ្នឹងហើយ អង្គម្ចាស់~"
រីឯនៅម្ខាងទៀតនៃរបាំង អង្គម្ចាស់ម៉ូដែលឈរតម្រង់តាមអ្វីដែលជាងថតប្រាប់បានល្អឥតខ្ចោះ។ កាមេរ៉ាចុចម្តងទៀតហើយម្តងទៀត ផ្តិតយករូបភាពរាប់រយសន្លឹក។ អ្វីៗគ្រប់យ៉ាងបានរំកិលជុំវិញទ្រង់ទៅមកៗ ជំនួយការម្នាក់បានបោះជំហានចូលទៅសារ៉េធ្លាក់អាវរបស់ទ្រង់ ម្នាក់ទៀតមកបោសធូលីដែលមើលមិនឃើញចេញពីដៃអាវរបស់ទ្រង់ ម្នាក់ទៀតខ្សឹបប្រាប់អ្វីមួយអំពីពេលវេលា។
"ព្រះអង្គម្ចាស់ មុំមួយទៀត" អង្គម្ចាស់ធ្វើតាមការណែនាំនីមួយៗដោយមិនស្ទាក់ស្ទើរ។ ទ្រង់ងាក ដូចដែលបានប្រាប់ ពន្លឺព្រះអាទិត្យបានចាំងខុសពីចំហៀងដើម វាកាន់តែភ្លឺនិងច្បាស់ជាងមុន ធ្វើអោយសម្រស់របស់ទ្រង់កាន់តែបង្ហាញច្បាស់ក្រោមពន្លឺថ្ងៃ។
មួយវិនាទីខ្លី ភ្នែករបស់ទ្រង់បានក្រវៀសទៅត្រង់ - ឆ្លងកាត់ភ្លើង ឆ្លងកាត់កាមេរ៉ា ហួសពីរបាំងទៅដល់បុរសម្នាក់។ ទ្រង់ក៏មិនដឹងថាហេតុអ្វីដែរ ប្រហែលជាដោយសារតែគ្មានអ្វីផ្សេងទៀតដើម្បីមើល ពេលនោះទ្រង់ក៏បានប្រទះបុរសម្នាក់ឈរនៅហ្វូងមនុស្សនៅខាងមុខ ពាក់វែនតាខ្មៅ ពាក់អាវពណ៌ស ខោខាវប៊ូយ ដាក់ដៃនៅក្នុងហោប៉ៅរបស់គាត់ កំពុងសម្លឹងមើលមកទ្រង់ឬក៏ក្រុមថតច្រើនជាង។
“ គេប្រហែលជាអ្នកទេសចរណ៍ហើយ” ទ្រង់គិតក្នុងចិត្ត
"ព្រះអង្គម្ចាស់?" សំឡេងនោះបានធ្វើឱ្យទ្រង់ភ្ញាក់ពីការគិតមកវិញ
"ហឹម"ទ្រង់បានបង្វែរការយកចិត្តទុកដាក់របស់ទ្រង់ទៅកាមេរ៉ាវិញ រួចបន្តការថតដោយស្ងាមស្ងាត់។
មួយសន្ទុះក្រោយមក ពេលក្រឡេកមកកន្លែងដែលបុរសដដែលនោះបានឈរ ទ្រង់ឃើញថាគាត់បែរខ្នងដើរចាកចេញទៅហើយ…
“ ជីវិតជាអ្នកទេសចរណ៍ពិតជាល្អណាស់ ចង់ទៅក៏ទៅ អាចទៅរាល់កន្លែងដែលខ្លួនចង់ មានសេរីភាព”
“ តើវាមានអារម្មណ៍យ៉ាងណាទៅណ៎…បើទ្រង់គ្រាន់តែចាកចេញពីកន្លែងថតបែបនោះដែរ ដោយគ្មានការរឹតត្បិត? “
អង្គម្ចាស់បានត្រឹមតែគិតក្នុងចិត្ត រួចងាកមករកកាមេរ៉ាវិញ លាក់បាក់ភាពសោកសៅ ឯការដែលគ្មាននរណាអាចយល់ពីទ្រង់ឡើយ។
